ការបង្ហាញពីទេពកោសល្យសិល្បៈរបស់កុមារខ្មែរ
សាលាវិចិត្រសិល្បៈតូច មានទីតាំងតែមួយគត់នៅក្នុងក្រុងសៀមរាប ដែលបានបង្កើតឡើងដោយជនជាតិជប៉ុនតែម្នាក់ ក្នុងគោលបំណងតែមួយគត់គឺ ជួយផ្តល់នូវការអប់រំផ្នែកសិល្បៈគំនូរ រួមទាំងភាសាជប៉ុន ដល់កុមារៗ រួមទាំងយុវជននៅកម្ពុជា ដោយមិនគិតកម្រៃ។ ដោយមានគោលដៅជួយកុមារ ដូច្នេះហើយអ្នកស្រីតូម៉ូកុនឹងសហការី បានផ្តល់ការអប់រំប្រកបដោយគុណភាពដោយសេរី និង ជាចម្បងទៅលើកុមារដែលមានឆន្ទៈក្នុងការរៀន មិនតែប៉ុណ្ណោះ សាលាយើងបានជួយជំរុញឱ្យមានការបញ្ចេញមតិច្នៃប្រឌិតដើម្បីអនុញ្ញាតឱ្យពួកគេមានការរៀនសូត្រមួយដែលពោរពេញទៅដោយកី្តស្រឡាញ់ បទពិសោធន៍ ដើម្បីអោយពួកគេទទួលបានការរីកចម្រើនលូតលាស់ នាពេលអនាគត ។ ហេតុដូចេ្នះហើយដើម្បីអោយសាលាវិចិត្រសិល្បៈតូច នៅតែបន្តរការវិវត្តន៏ជានិរន្តន៏កាល រួមទាំងដើម្បីរកនូវថវិការជួយដល់កុមារដែលកំពុងតែសិក្សានៅទីនេះផ្ទាល់ នឹង ដើម្បីជួយទៅដល់កុមារទាំងឡាយដែលចង់សិក្សាតែពុំមានលទ្ធភាព អោយបានមកសិក្សារនៅទីនេះ ដោយមិនគិតកម្រៃ ។ ទន្ទឹមនឹងនេះ វិចិត្រករសំរាប់ថ្ងៃអនាគត ដែលហៅកាត់ថា (Anacot Artiste ) បានរួមគ្នាបង្កើតនូវ វិចិត្រសាលកុមារខ្មែរដែលហៅកាត់ថា(Khmer kids Art Gallery) ដើម្បីអោយភ្ញៀវជាតិ និង អន្តរជាតិបានចូលរួមទស្សនាកំសាន្តនូវស្នាដៃរូបភាពដ៏អស្ចារ្យរបស់កុមារៗ ។ សូមបញ្ជាក់ថា វិចិត្រសាលកុមារខ្មែរ នឹងបែងចែកនូវរាល់ចំនូល ដែលបានពីការលក់នូវ វិចិត្រសាលកុមារខ្មែរ ទៅតាមរូបភាពដូចខាងក្រោមនេះ ៖
៥០% : រាល់គំនូរដែលចេញពីគំនិតផ្ទាល់ខ្លួន វិចិត្រសាលកុមារខ្មែរ ហ្នឹង ជូនដល់សិស្ស
៣០% : បែងចែកសំរាប់ការគ្រប់គ្រងនូវ វិចិត្រសាលកុមារខ្មែរ ដូចជា ប្រាក់ខែបុគ្គលិក
ជាដើម
២០% : បែងចែកទៅសាលាសំរាប់ការទិញនូវសំភារៈគំនូរ សំភារៈសិក្សា ជួយដល់
សិស្សអាហារូបករណ៏ជាដើម -ល - ។
ដូចេ្នះខ្ញុំជាបុគ្គលិកនៅសាលានេះ សូមធ្វើការអំពាវនាវដល់អស់លោក លោកស្រីទាំងអស់ មេត្តាជួយគាំទ្រដល់សាលា ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការមកទស្សនាពួកយើងសូមទាក់ទងមកខ្ញុំ។
Hea 017-223-370.